នាយករដ្ឋមន្ដ្រី ៖ ប្រធានាធិបតីចិន ស៊ី ជីងពីង នឹងធ្វើទស្សនកិច្ចនៅកម្ពុជា នឹងជំរុញការវិនិយោគបន្ថែមទៀត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បញ្ជាក់ច្បាស់ថា លោក ស៊ី ជីងពីង ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចផ្លូវការប្រទេសនៅកម្ពុជា ដែលជំរុញបន្ដការវិនិយោគបន្ថែមទៀត មកកម្ពុជា។ នាឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ” នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា លោក ស៊ី ជីងពីង នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ឆាប់ៗខាងមខុនេះ, ហើយ សម្ដេច នាយករដ្ឋមន្ត្រី ក៏បានប្រកាសទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងខែក្រោយ ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីជប៉ុន។ សម្ដេច នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «នៅថ្ងៃខាងមុខនេះ ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងមកទស្សនកិច្ចផ្លូវការនៅទីនេះ (នៅកម្ពុជា) យើងនឹងជំរុញការបន្ដវិនិយោគបន្ថែមទៀត។ ខ្ញុំ នឹងទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នៅខែក្រោយ យើងនឹងធ្វើការវិនិយោគទាញពីជប៉ុនបន្ថែមទៀត»។ ជុំវិញការវិនិយោគ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា … Continue reading នាយករដ្ឋមន្ដ្រី ៖ ប្រធានាធិបតីចិន ស៊ី ជីងពីង នឹងធ្វើទស្សនកិច្ចនៅកម្ពុជា នឹងជំរុញការវិនិយោគបន្ថែមទៀត