ម្ចាស់បំណុល ត្រូវប្រើសិទ្ធិទារលុយពីកូនបំណុល ក្នុងព្រំដែនច្បាប់កំណត់
ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប នៅថ្ងៃ៧ មេសា នេះ បានលើកឡើងថា ម្ចាស់បំណុលត្រូវតែប្រើសិទ្ធិទារលុយពីកូនបំណុលតាមច្បាប់កំណត់ កុំបំពានលើសិទ្ធិអ្នកដទៃ។ ការលើកឡើងនេះ បន្ទាប់សាលាដំបូងខេត្តសៀមរាប បានទទួលចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងបរិហាកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីដា បន្ទាប់ពីជនជាប់ចោទឈ្មោះ ចិន ស្រីដាដែលជាម្ចាស់បំណុលបានគំរាមកំហែងបរិហារកេរ្តិ៍ កូនបំណុលជាសាធារណៈ លើបណ្តាញសង្គមបន្ទាប់ពីទារមិនបាន។ តាមរយៈសេចក្តីប្រកាសព័ត៌មាន សាលាដំបូងខេត្តសៀមរាប គូសបញ្ជាក់ថា ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែម្ចាស់បំណុលត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឲ្យបំពានលើសិទ្ធិរបស់អ្នកដទៃ។ ក្នុងករណីដែលម្ចាស់បំណុលធ្វើការទាមទារបំណុលរបស់ខ្លួន ដោយប្រើមធ្យោបាយដែលបំពាន ទៅលើសិទ្ធិរបស់អ្នកដទៃនោះ ម្ចាស់បំណុលត្រូវទទួលខុសត្រូវ ចំពោះអំពើរបស់ខ្លួនទៅតាមច្បាប់ជាធរមាន៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed