ស្ពានខ្ពស់ជាងគេនៅកម្ពុជា ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណ និងបើកដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១-១៧ មេសា

ពោធិ៍សាត់ ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០) ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណ និងបើកឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ គម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០) និងស្ពាននេះ នឹងត្រូវបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ឆ្លងកាត់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស .២០២៥ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ស្ពាននេះជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី … Continue reading ស្ពានខ្ពស់ជាងគេនៅកម្ពុជា ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណ និងបើកដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១-១៧ មេសា