រដ្ឋមន្រ្តីសុខាភិបាល ៖ មុនពេលចូលរៀនពេទ្យ ពិតជាដឹងពីការព្យាយាម និងប្រឹងប្រែងសង្គ្រោះជីវិត

ភ្នំពេញ ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មុនពេលចូលសិក្សាវិជ្ជាពេទ្យគឺម្នាក់ៗពិតជាបានដឹងរួចហើយថា ត្រូវតែព្យាយាម ប្រឹងប្រែង តស៊ូជាមួយគ្រប់ការលំបាក ក្នុងការខិតខំឆ្លើយតបជាដំណោះស្រាយដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺរាល់គ្រប់វិនាទី មិនថាយប់ឬថ្ងៃ ឬក៏ថ្ងៃសម្រាក ឬវេលាណានោះទេ ។ នេះជាប្រសាសន៍របស់សាស្រ្ដាចារ្យ ឈាង រ៉ា ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គសុខាភិបាល កាលពីថ្ងៃ៧ មេសា ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីសារសំខាន់ នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រិតខ្ពស់ ។ លោកបន្តថា រយៈពេលសិក្សាយូរចាប់ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ ដោយបន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ ។ ជាមួយគ្នានេះសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើលើកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តី ព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាលនេះឡើង ។ សេចក្តីព្រាងនេះ … Continue reading រដ្ឋមន្រ្តីសុខាភិបាល ៖ មុនពេលចូលរៀនពេទ្យ ពិតជាដឹងពីការព្យាយាម និងប្រឹងប្រែងសង្គ្រោះជីវិត