លោកស្រី ហ៊ុន ដានី៖ ប្រទេសចិន គឺជាទីផ្សារទេសចរណ៍ធំបំផុត សម្រាប់កម្ពុជា ក៏ដូចជាពិភពលោក

ភ្នំពេញ៖ លោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនជាលំដាប់ ខណៈដែលប្រទេសចិន គឺជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ។ ថ្លែងក្នុងឱកាសអញ្ជើញចូលរួម វេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា ចិន ក្នុងបរិបទថ្មី” ដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោកស្រី ហ៊ុន ដានី បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ បានធ្វើឱ្យចិន និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ នៅលើវិស័យទេសចរណ៍ ។ តួរយ៉ាង ប្រទេសទាំងពីរ បានរួមគ្នាបង្កើតជាវេទិកាទេសចរណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងប្រទេសចិន ពិពរណ៌ទេសចរណ៍ ការផលិតនៅកម្មវិធីផ្សព្វផ្សាយទេចរណ៍រួមគ្នា កម្ពុជា-ចិន ព្រមទាំងការផ្លាស់ប្តូរវេទិកាផ្លាស់ប្តូរយោបល់ រវាងអ្នកជំនាញទេសចរណ៍ មន្ត្រីនៅក្នុងក្របខណ្ឌវិស័យទេសចរណ៍ ក៏ដូចជាអ្នកធុរកិច្ច នៅក្នុងវិស័យទេសចរណ៍ ។ ក្នុងនោះលោកស្រី ហ៊ុន ដានី បានរំលឹកថា ផ្តើមពីឆ្នាំ២០០០ កម្ពុជា … Continue reading លោកស្រី ហ៊ុន ដានី៖ ប្រទេសចិន គឺជាទីផ្សារទេសចរណ៍ធំបំផុត សម្រាប់កម្ពុជា ក៏ដូចជាពិភពលោក