បណ្ឌិត ហេង វ៉ាន់ដា ៖ ការដំឡើងពន្ធរបស់លោកត្រាំ នឹងរាលដាល ក្លាយជាសង្គ្រាម រវាងប្លុកអាមេរិក-ចិន

ភ្នំពេញ ៖ ទស្សន៍ទាយទុកជាមុនអំពីការដំឡើងពន្ធគយ របស់រដ្ឋបាលអាមេរិក ដឹកនាំដោយ លោក ដួណាល់ ត្រាំ កាលពីសប្តាហ៍មុន ទៅដល់បណ្តាប្រទេស ប្រមាណជាជិត១០០ នៅលើពិភពលោក លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងសវនកម្ម បានលើកឡើងថា បញ្ហានៃការដំឡើងនេះ នឹងរីករាលដាលទៅជាសង្គ្រាមរវាងប្លុកប្រទេស មហាអំណាចទាំង២ គឺសហរដ្ឋអាមេរិក និងចិន ខណៈការអនុវត្តអត្រាពន្ធ១០៤% លើចិន ត្រូវធ្វើឡើងនៅព្រឹកថ្ងៃ៩ មេសា នេះ ។ មិនខុសពីប្រទេសមួយចំនួន ក្នុងពិភពលោក កម្ពុជាក៏បានពើបប្រទះនឹងការដំឡើងពន្ធគយលើផលិតផលនាំចេញទៅអាមេរិក៤៩%ផងដែរ ខណៈប្រទេសចិនដែលជាដៃគូ ប្រកួតប្រជែងគ្នាជាមួយអាមេរិកក្នុងការដណ្តើមធ្វើជាប្រទេសមហាអំណាចលើពិភពលោក ក៏ត្រូវបានរដ្ឋបាលលោកត្រាំ សម្រេចដំឡើងខ្ពស់រហូតដល់១០៤% ។ សម្រាប់ការដំឡើងពន្ធនេះ ត្រូវបានលោកបណ្ឌិត ហេង វ៉ាន់ដា នាថ្ងៃ៩ មេសានេះ បានបញ្ចេញទស្សនថា ក្រោយពីប្រកាសដំឡើងពន្ធរបស់លោកត្រាំ បច្ចុប្បន្នបានបង្កើតឲ្យមានជា សង្គ្រាមពាណិជ្ជកម្មហើយ រវាងប្រទេសដំឡើងពន្ធជាមួយអាមេរិក ។ បណ្ឌិត ហេង វ៉ាន់ដាបានគូសបញ្ជាក់ថា “ត្រាំប្រកាសពន្ធគយ១០៤% លើទំនិញនាំចូលពីចិន , … Continue reading បណ្ឌិត ហេង វ៉ាន់ដា ៖ ការដំឡើងពន្ធរបស់លោកត្រាំ នឹងរាលដាល ក្លាយជាសង្គ្រាម រវាងប្លុកអាមេរិក-ចិន