សម្តេចធិបតី៖ គោលនយោបាយ លើកទឹកចិត្តដល់វិនិយោគិន វិនិយោគក្នុងខេត្តភូមិភាគឦសានទាំង៤​ ផ្តោតខ្លាំងវិនិយោគិន ក្នុងស្រុកតែម្តង

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការលើកលែង និងការអនុគ្រោះទាំងអស់ នៃគោលនយោបាយ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» មិនសំដៅតែវិនិយោគិន បរទេសនោះទេ តែផ្ទុយមកវិញ ការដាក់ចេញនូវទុន និងថវិកាសម្រាប់ផ្តល់កម្ចី នៅក្នុងអត្រាទាបនោះ គឺសម្រាប់ផ្តោតខ្លាំង ទៅលើវិនិយោគិនក្នុងស្រុកតែម្តង ។ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បា​នបញ្ជាក់ថា ការលើកលែង និងការអនុគ្រោះទាំងអស់ មិនមែនសំដៅទៅលើតែវិនិយោគិនក្រៅប្រទេសនោះទេ វិនិយោគិនពីក្នុងប្រទេស ក៏លើកឱ្យដូចគ្នា ហើយក៏មិនសំដៅ តែពីការវិនិយោគពីក្រៅខេត្តនោះដែរ ប្រសិនបើវិនិយោគិន ក្នុងខេត្តចង់វិនិយោគធ្វើអ្វីមួយ ទាំងវិស័យទេសចរណ៍ សកិកម្ម និងកសិ-ឧស្សាហកម្ម កាន់តែត្រូវបានលើកទឹកចិត្តថែមទៀត ។ សម្តេចធិបតី មានប្រសាសន៍ថា “បើអ្នកមណ្ឌលគីរី ត្រូវការបើក … Continue reading សម្តេចធិបតី៖ គោលនយោបាយ លើកទឹកចិត្តដល់វិនិយោគិន វិនិយោគក្នុងខេត្តភូមិភាគឦសានទាំង៤​ ផ្តោតខ្លាំងវិនិយោគិន ក្នុងស្រុកតែម្តង