ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ត្រូវចាត់វិធានការជំនាញទប់ស្កាត់ឱ្យបានដាច់ខាត នូវជនបរទេសលួចជ្រៀតចូលដោយខុសច្បាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ តាមរយៈសេចក្តីណែនាំ ស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា «ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ត្រូវចាត់វិធានការជំនាញទប់ស្កាត់ឱ្យបានដាច់ខាត នូវជនបរទេសដែលលួចជ្រៀតចូលដោយខុសច្បាប់ ជាពិសេសមុខសញ្ញាភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ ក៏ដូចជា មុខសញ្ញាដែលមានតម្រុយបង្កវិទ្ធង្សនា ធ្វើឱ្យចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម»។ នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ទន្ទឹមគ្នានេះ ត្រូវមានការសម្របសម្រួល ជាមួយអាជ្ញាធរនៃប្រទេសជិតខាង ដើម្បីបង្ក លក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋខ្មែរ បានត្រលប់ចូលមកកម្ពុជាវិញ។ នាយឧត្តមសេនីយ៍ ស ថេត បន្ថែមថា ត្រូវទប់ស្កាត់ … Continue reading នាយឧត្តមសេនីយ៍ ស ថេត ណែនាំឱ្យទប់ស្កាត់បានដាច់ខាត នូវជនបរទេសលួចជ្រៀតចូលដោយខុសច្បាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed