ផែរាម នឹងមាននាវាចម្បាំងរបស់អាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាមចូលសំចត

ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចូលរួមសម្ពោធកំពង់ផែនាខេត្តកំពតទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃ២១ មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នាពេលខាងមុខ នឹងនាវាចម្បាំងរបស់ប្រទេសអាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាម ចូលសំចតនៅកំពង់ផែរាម ។ ការប្រកាសទុកជាមុនរបស់សម្តេចធិបតីនេះ បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុនគេនៅផែរាម ក្រោយពីកំពង់ផែរាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅថ្មីៗនេះ ។ សម្តេចធិបតីមានប្រសាសន៍ថា មូលហេតុដែលសម្តេចបានបង្ហើបពីគម្រោង នៃការចូលចតរបស់នាវាចម្បាំងរបស់ប្រទេសមួយចំនួននេះ ដោយសារមានក្រុមឧទ្ទាមក្រៅស្រុកបានចោទប្រកាន់ថា កម្ពុជាលម្អៀងទៅរកតែមិត្តចិន ដូច្នេះនៅពេលខាងមុខដែលមានវាចម្បាំងទាំងអស់នេះ ចូលសំចតនៅផែរាមហើយ នឹងសបញ្ជាក់ពីកម្ពុជាមានសណ្តានចិត្ត រាប់អាននិងមានកិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដោយគ្មានការរើសអើង ។ សម្តេចធិបតីបន្ថែមថា “យើងសហប្រតិបត្តិការសន្តិសុខ ជាមួយនឹងគ្រប់ប្រទេសទាំងអស់ មិនថាតែចិន សូម្បីតែជប៉ុនចូលមកក៏យើងស្វាគមន៍ដូចគ្នា ។ តិចទៀតដែលដាក់ពាក្យមក (នាវា) មានពីវៀតណាម ពីឥណ្ឌា ពីរុស្ស៊ី ត្រូវចូលមកផែហ្នឹងទៀត ចឹងពេលយើងធ្វើហើយកាន់តែរវល់ ។ ខាងអាមេរិកក៏គិតថាមកទៀតដែរ យើងស្វាគមន៍ទាំងអស់។ នេះគឺជាជំហរជាក់ស្តែងរបស់យើង មិនមែនយើងលើកប្រទេសទាំងមូល ទាំងកងកម្លាំងប្រដាប់អាវុធ តាំងពីថ្នាក់ក្រោមជាតិទៅដល់ថ្នាក់ជាតិ … Continue reading ផែរាម នឹងមាននាវាចម្បាំងរបស់អាមេរិក រុស្ស៊ី ឥណ្ឌា និងវៀតណាមចូលសំចត