សម្តេចធិបតី ប្រតិកម្មសំដីរបស់ គឹម សុខ ថារដ្ឋាភិបាលក្រុងភ្នំពេញ ប្រគល់កម្ពុជាឲ្យចិនគ្រប់គ្រង
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះពាក្យសំដី គ្មានមូលដ្ឋាននិងភស្តុតាងរបស់លោក គឹម សុខ ដែលបាននិយាយថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានប្រគល់ទឹកដី របស់ខ្លួនឲ្យប្រទេសចិនគ្រប់គ្រងទាំងមូល។ ការបញ្ចេញប្រតិកម្មនេះ ធ្វើឡើងក្នុងពិធីសម្ពោធកំពង់ផែខេត្តកំពតនាថ្ងៃ២១ មេសា ។ នៅក្នុងវេទិសាធារណៈក្រោយពីបញ្ចប់បុណ្យចូលឆ្នាំខ្មែរ នៅលើទឹកខេត្តកំពតនេះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានហៅលោក គឹម សុខា ដែលត្រូវបានអតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំងតែងតាំងជាអ្នកនាំពាក្យ ចលនាតស៊ូរបស់ក្រុមប្រឆាំង នៅក្រៅប្រទេសគឺជាអ្នកនាំពាក្យ “ក្បាលទំពែក មុខជ្រួញ និងមាត់ស្ពេះ”។ បើតាមសម្តចធិបតី ការបញ្ចេញប្រតិកម្មរបស់សម្តេចនេះ បន្ទាប់ពីលោក គឹម សុខ បានយកសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ចិន ក្រោយបញ្ចប់ទស្សនកិច្ចរបស់លោក ស៊ី ជីនពីងប្រធានាធិបតីចិននៅកម្ពុជា ទៅអានវិភាគក្នុងចេតនាបំភ្លៃបំផ្លើសចំពោះឯកសារដើមថា សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង២គឺថា រាជរដ្ឋាភិបាលក្រុងភ្នំពេញនៃកម្ពុជា បានយល់ព្រមលើកកម្ពុជាទាំងមូលឲ្យទៅ ចិនកុម្មុយនីស្តគ្រប់គ្រង់ទាំងស្រុង តាំងពីវិស័យសន្តិសុខ កងកម្លាំងប្រដាប់អាវុធទាំងថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ ព្រមទាំងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ។ ចំពោះការលើកឡើងដោយគ្មានការពិតនេះ សម្តេចធិបតីបានគូសបញ្ជាក់ទៅលោក គឹម សុខាថា “តើលោកបានមកពីណា ឯកសារនេះ ខ្ញុំមិនបានលាក់ទេ ឯកសារនេះយើងប្រកាសជាសាធារណៈឃើញជាចំហរ … Continue reading សម្តេចធិបតី ប្រតិកម្មសំដីរបស់ គឹម សុខ ថារដ្ឋាភិបាលក្រុងភ្នំពេញ ប្រគល់កម្ពុជាឲ្យចិនគ្រប់គ្រង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed