ថ្ងៃមានជំលោះរវាងមន្រ្តីយោធា និងស្រ្តីម្នាក់ក្នុងផ្ទះអភិបាលរងស្រុកពួក គឺអភិបាលរងស្រុកមិននៅផ្ទះទេ

ភ្នំពេញ ៖ រដ្ឋបាលស្រុកពួក នៃខេត្តសៀមរាប បានអះអាងបញ្ជាក់ពីភាពស្អាតស្អំរបស់លោកអភិបាលរងស្រុកពួកថា នៅថ្ងៃកើតហេតុមានជំលោះរវាងមន្រ្តីយោធា និងស្រ្តីម្នាក់នៅផ្ទះលោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូនប្រុសរបស់ខ្លួននោះ គឺលោកមិនមានវត្តមាននៅក្នុងផ្ទះ ដោយជាប់រវល់នៅក្នុងកម្មវិធី១ទៀត នៅក្រុងសៀមរាប ខណៈមានការផ្សព្វផ្សាយថា ពេលមានរឿងរ៉ាវកើតឡើងរួច គឺលោកអភិបាលរងស្រុក មិនបានយកចិត្តទុកដាក់ដោះស្រាយនិងសួរនាំអ្វីនោះទេ។ ការចេញស្រាយបំភ្លឺ របស់រដ្ឋបាលស្រុកពួកនេះ មានផេកហ្វេសប៊ុក ឈ្មោះ សៀមរាបប៉ុស្តិ៍ បានចុះផ្សាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥បានលើកឡើងថា “នៅស្រុកពួក ខេត្តសៀមរាប បុរសម្នាក់រងការរិះគន់ប្រើអំពើហិង្សាលើស្ត្រីមេម៉ាយ ក្នុងវង់ផឹកស៊ី យ៉ាងព្រៃផ្សៃ ស្ថិតនៅគេហដ្ឋានរបស់លោកអភិបាលរងស្រុកពួក ក្នុងកម្មវិធីខួបកំណើតកូន ស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប កើតចេញពីជំលោះស្រាដបមានតម្លៃរាប់ពាន់ដុល្លារ” ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលស្រុកពួក បញ្ជាក់ថា ចំពោះករណីប្រព្រឹត្តអំពើហិង្សានេះគឺផ្តើមចេញពីទំនាស់ពាក្យសម្តីរឿងបាត់(ស្រាដប) រវាងឈ្មោះ ប៊ូ ហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មន្ត្រីយោធា ដោយចោទថា ឈ្មោះ សា ខាវី ជាស្ត្រីមេម៉ាយ បានលួចស្រារបស់ខ្លួន … Continue reading ថ្ងៃមានជំលោះរវាងមន្រ្តីយោធា និងស្រ្តីម្នាក់ក្នុងផ្ទះអភិបាលរងស្រុកពួក គឺអភិបាលរងស្រុកមិននៅផ្ទះទេ