ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការដំឡើងពន្ធលើបន្ទះសូឡានាំចូលពីកម្ពជាដល់ទៅ ៣៥២១% របស់សហរដ្ឋអាមេរិក ពុំមានពាក់ព័ន្ធនឹងការអនុវត្តពន្ធគយបដិការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកដែលបានប្រកាសកាលពី ដើមខែមេសា ឆ្នាំ២០២៥ នេះឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រសួង បញ្ជាក់ជូនថា ករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្អួចថ្លៃ និងការឧបត្ថម្ភធននេះ ជា នីតិវិធី ដោយផ្អែកលើបណ្តឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាក្នុងស្រុករបស់សហរដ្ឋអាម៉េរិកដែលព្រួយបារម្ភចំពោះការ ប្រកួតប្រជែងតម្លៃនៃបន្ទះសូឡានាំចូលទៅលក់លើទីផ្សារសហរដ្ឋអាមេរិក។ ករណីស៊ើបអង្កេតនេះបានចាប់ផ្តើមឡើង តាំងពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ មកម៉្លេះ ហើយក្រសួងពាណិជ្ជកម្ម បានធ្វើការសម្របសម្រួលជាមួយវិស័យឯក ជនពាក់ព័ន្ធ និងស្ថាប័នរដ្ឋ ដើម្បីចូលរួមបំភ្លឺលើចំណុចនៃការចោទករណីខាងលើនេះ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed