ឆ្នាំ២០២៤ សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុ ដោយទទួលបានទឹកប្រាក់ជាង ២៦ពាន់លានរៀល
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៤កន្លងទៅ សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុ លើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀល។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ តើការកាត់ពន្ទុបណ្ណបើកបរ អនុវត្តយ៉ាងដូច្ដេច? យោងតាមប្រការ៤នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍ ករណីកាត់១ពិន្ទុ ទៅលើអ្នកមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ បើកបរជាន់តាមខ្សែគំនូសបង្អួតកណ្តាលទ្រូងផ្លូវ បើកបរលើសល្បឿនកំណត់ចាប់ពី ១ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត និង ផ្ទុកមនុស្សលើសកំណត់។ ករណីកាត់២ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រក្នុងមួយម៉ោង បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន បត់ឆ្វេង ឬបត់ស្តាំ មិនបានត្រឹមត្រូវ បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់ មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ បត់ឆ្វេង បត់ស្តាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង ជែង ឬចៀសមិនបានត្រឹមត្រូវ បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដែលបង្កឱ្យមានគ្រោះថ្នាក់ បើកបរដោយធ្វេសប្រហែស ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត មិនបានឱ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ ផ្ទុកទំនិញមិនបានត្រឹមត្រូវ ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ឈប់ ឬចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ ដាក់កុមារអាយុក្រោម ១០ឆ្នាំ … Continue reading ឆ្នាំ២០២៤ សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុ ដោយទទួលបានទឹកប្រាក់ជាង ២៦ពាន់លានរៀល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed