លោក សយ សុភាព ៖ កម្ពុជាបានទទួលយក BRI របស់ចិន ជាមធ្យោបាយមួយបង្កើន ឱកាសសេដ្ឋកិច្ច
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគម អ្នកកាសែតកម្ពុជាចិន (CCJA) បានលើកឡើងថា កម្ពុជាបានសម្រេចចិត្ត យ៉ាងម៉ត់ចត់ ក្នុងការទទួល យកគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)របស់មហាមិត្តចិន ដើម្បីធ្វើជាមធ្យោបាយមួយ សម្រាប់បង្កើន ឱកាសសេដ្ឋកិច្ចរបស់ខ្លួន ឲ្យបានរឹងមាំ។ ក្នុងសិក្ខាសាលា ស្តីពី «តួនាទីបក្សកុម្មុនិស្តចិន លើកកម្ពស់ទំនើបកម្ម បណ្តាប្រទេសកំពុងអភិវឌ្ឍន៍» នៅរដ្ឋធានីប៉េកាំង ប្រទេសចិនកាលពីថ្ងៃ២៣ មេសា លោក សយ សុភាព បានថ្លែងថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ ។ ដោយមិត្តដែកថែបចិន បានផ្តល់មូលនិធិ សម្រាប់ការសាងសង់ស្ពានចំនួន៨ និងផ្លូវថ្នល់ចម្ងាយជាង ៣.០០០ គីឡូម៉ែត្រនៅកម្ពុជា ដែលរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នៃការតភ្ជាប់ និងកំណើនសេដ្ឋកិច្ច ។ លើសពីនេះ ការវិនិយោគរបស់ចិនបានពង្រឹងបណ្តាញដឹកជញ្ជូន គម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល របស់កម្ពុជា ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងទំនើបកម្មក្នុងតំបន់។ … Continue reading លោក សយ សុភាព ៖ កម្ពុជាបានទទួលយក BRI របស់ចិន ជាមធ្យោបាយមួយបង្កើន ឱកាសសេដ្ឋកិច្ច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed