ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ រួសរាន់ដាក់ពាក្យស្នើសុំ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) ដោយត្រូវបំពេញបែបបទ និងភ្ជាប់មកជាមួយ នូវឯកសារពាក់ព័ន្ធមួយ ចំនួនទៅមន្ត្រីមានសមត្ថកិច្ច។ បើតាមសេចក្តីជូនព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការ ផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ ដើម្បីឆ្លើយតបនឹងសំណូមពរ របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យ ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង ប្រកាស របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូត អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំង បណ្ដឹងមិនសុខចិត្ត បានសម្រេចបន្ថែមចំណុចសំខាន់ៗ មួយចំនួន ដូចជា ៖ … Continue reading ពលរដ្ឋខ្មែរ កាន់អត្តសញ្ញាណបណ្ណ អស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ រួសរាន់ដាក់ពាក្យស្នើសុំ ផ្តល់អត្តសញ្ញាណបណ្ណថ្មី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed