តុលាការ ចាប់ផ្តើមអនុវត្ត លក់ដោយបង្ខំ និងរឹបអូសដីធ្លីរបស់លោក រ៉ុង ឈុន
ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ យី សុខតូច បានសម្រេចចេញដីកា លក់ដោយបង្ខំដោយផ្ទាល់ និងរឹបអូសចំពោះអចលនវត្ថុ (ដី)មួយកន្លែង មានទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់លោក រ៉ុង ឈុន ។ បើតាមដីកាចេញ នាថ្ងៃ២៤ មេសានេះ ការអនុវត្តនីតិវិធីលក់ដោយបង្ខំ និងរឹបអូសអចលនវត្ថុ ដែលមានក្បាលដី ដែលជាកម្មសិទ្ធិ របស់កូនបំណុល នៃការអនុវត្តឈ្មោះ រ៉ុង ឈុនកូនបំណុលនៃការអនុវត្ត ដើម្បីសងទៅម្ចាស់បំណុលនៃការអនុវត្ត គឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បច្ចុប្បន្នប្តូរមកជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ លោក រ៉ុង ឈុន ត្រូវបង់ប្រាក់សំណង ការខូចខាតចំនួន៤០០លានរៀល ទៅរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន ដោយសារបានញុះញង់ ឲ្យមានចលាចរពាក់ព័ន្ធ បញ្ហាព្រំដែនកម្ពុជា-វៀតណាម ។ សូមបញ្ជាក់ថា កាលពីថ្ងៃ២៣ មេសា ម្សិលមិញចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើលោករ៉ុង ឈុនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ។ លោក រ៉ុង ឈុន … Continue reading តុលាការ ចាប់ផ្តើមអនុវត្ត លក់ដោយបង្ខំ និងរឹបអូសដីធ្លីរបស់លោក រ៉ុង ឈុន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed