រដ្ឋចំនួន ១២ របស់អាមេរិក ប្តឹងរដ្ឋបាលលោក ត្រាំ ជុំវិញពន្ធគយខុសច្បាប់

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមចម្រុះនៃរដ្ឋចំនួន ១២ របស់សហរដ្ឋអាមេរិក បានប្តឹងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធអំពី “ពន្ធគយខុសច្បាប់” នៅក្នុងតុលាការពាណិជ្ជកម្ម អន្តរជាតិ សហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អគ្គមេធាវីនៃរដ្ឋ Arizona, Colorado, Connecticut, Delaware, Illinois, Maine, Minnesota, Nevada, New Mexico, New York, Oregon និង Vermont បានដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកដីការបស់តុលាការ ដើម្បីរារាំងរដ្ឋបាលលោក ត្រាំ ពីការអនុម័តពន្ធគយ។ ពាក្យបណ្ដឹងបានឲ្យដឹងថា គោលនយោបាយនេះ បានធ្វើឱ្យគោលនយោបាយ ពាណិជ្ជកម្មជាតិស្ថិតនៅក្រោម “ការចង់បានរបស់លោក ត្រាំ ជាជាងការអនុវត្តសិទ្ធិអំណាចស្របច្បាប់” ដោយសុំឱ្យតុលាការប្រកាសពន្ធគយខុសច្បាប់ និងរារាំងភ្នាក់ងាររដ្ឋាភិបាល និងមន្ត្រីមិនឱ្យអនុវត្តពន្ធគយនោះ ។ ពាក្យបណ្ដឹងបានកត់សម្គាល់ឃើញថា ប្រធានាធិបតីសហរដ្ឋអាមេរិក អាចអំពាវនាវ បានតែនៅពេលដែលមាន “ការគំរាមកំហែងខុស ពីធម្មតាពីបរទេស ។ … Continue reading រដ្ឋចំនួន ១២ របស់អាមេរិក ប្តឹងរដ្ឋបាលលោក ត្រាំ ជុំវិញពន្ធគយខុសច្បាប់