ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញល្បិចឆបោកបែបថ្មីមួយទៀត “យកប្រាក់ដុល្លារពិតក្រឡុក ជាមួយដុល្លារក្លែងក្លាយ ៧លានដុល្លារ”

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ នាថ្ងៃ២៥ មេសា បានបើកបង្ហាញពីកលល្បិចឆបោក បែបថ្មីមួយបែបទៀត របស់ជនបរទេសស្បែកខ្មៅ៥នាក់ ដែលបន្លំយកក្រដាស ប្រាក់ក្លែងក្លាយ លាយក្រឡុកជាមួយប្រាក់ពិតក្នុងម៉ាស៊ីន ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានមួយករណីទៀត ក្រោមរូបភាពឆបោក (ក្រឡុកប្រាក់ដុល្លារក្លែងក្លាយជាមួយប្រាក់ពិត) កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥របស់ក្រុមជនបរទេសស្បែកខ្មៅ ។ ក្នុងនោះសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ២នាក់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត។ ក្រោយកើតឡើងករណីនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រុងប្រយ័ត្ន ។ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរៀបរាប់អំពីដំណើរ ដើមទងករណីឆបោកបែបថ្មីនេះថាមានជនរងគ្រោះ ម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ៥នាក់ លួងលោមថា ពួកគេមានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដយកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជាប្រាក់អាចចាយបាន … Continue reading ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្ហាញល្បិចឆបោកបែបថ្មីមួយទៀត “យកប្រាក់ដុល្លារពិតក្រឡុក ជាមួយដុល្លារក្លែងក្លាយ ៧លានដុល្លារ”