សាស្ដ្រាចារ្យ ឈាង រ៉ា ៖ បើចង់ឲ្យកម្ពុជា គ្មានជំងឺគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នា ក្នុងការលុបបំបាត់

ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួង សុខាភិបាល បានលើកឡើងថា បើគ្រប់គ្នាចង់កម្ពុជា គ្មានជំងឺគ្រុនចាញ់ ចាប់ពីពេលនេះទៅ គឺត្រូវប្តេជ្ញាចិត្តរួមគ្នា ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥នេះទាំងអស់។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ ក្រោមប្រធានបទ៖ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» នាថ្ងៃ២៥ មេសា ។ សាស្ដ្រាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងស្នូលពន្លឿន វឌ្ឍនភាពឆ្ពោះ ទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជំរុញ កិច្ចខិតខំប្រឹងប្រែងឡើងវិញ នៅគ្រប់កម្រិតចាប់ ពីកម្រិតគោលនយោបាយ រហូតដល់សកម្មភាពអនុវត្តរបស់សហគមន៍ ការបង្កើន ការវិនិយោគ យុទ្ធនាការសុខភាព ឬសារតស៊ូមតិ ផ្សព្វផ្សាយ ទូលំទូលាយ នូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាព ច្នៃប្រឌិតដោះស្រាយ បញ្ហាប្រឈមទាន់ពេល និងមានប្រសិទ្ធភាពប្រសើរជាងមុន។ លោកសាស្ដ្រាចារ្យ គូសបញ្ជាក់ថា “យើងត្រូវរួបរួមគ្នា ដើម្បីលប់បំបាត់ជំងឺគ្រុនចាញ់ … Continue reading សាស្ដ្រាចារ្យ ឈាង រ៉ា ៖ បើចង់ឲ្យកម្ពុជា គ្មានជំងឺគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នា ក្នុងការលុបបំបាត់