សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម្ចាស់សត្វពាហនៈ គ្រប់គ្រងសត្វរបស់ខ្លួន បានត្រឹមត្រូវ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់ម្ចាស់សត្វពាហនៈទាំងអស់ ត្រូវគ្រប់គ្រងសត្វរបស់ខ្លួនបានត្រឹមត្រូវ កុំឱ្យសត្វទាំងនោះដើរផ្លូវកាត់ផ្លូវ ដែលបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ហើយកុំបើកបរលើសល្បឿនកំណត់ និងប្រយ័ត្នសត្វពាហនៈផងដែរ។ សម្តេចបវរធិបតី មានប្រសាសន៍ថា «ខ្ញុំ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋយើង ក្នុងការប្រើប្រាស់ផ្លូវ ដើម្បីធានាបានសុវត្ថិភាពសូមប្រើប្រាស់ទៅតាមច្បាប់ចរាចរណ៍។ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសត្វពាហនៈ ទាំងឆ្កែ ទាំងគោ ទាំងក្របី»។ សម្តេចបវរធិបតី បន្ដថា គ្រោះថ្នាក់ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករសម្លាប់មនុស្សច្រើនជាងនៅកម្ពុជា នាពេលប៉ុន្មានឆ្នាំនេះ ក្រោយពីសង្គ្រាម។ សម្ដេច រំលឹកថាកាលមុនវៃគ្នាមានគ្រាប់កាំភ្លើង បាញ់គ្នាចប់សង្គ្រាមមានគ្រាប់មីន បានសម្លាប់មនុស្សច្រើននាក់ តែគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង។ សូមរំលឹកថា យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន … Continue reading សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវម្ចាស់សត្វពាហនៈ គ្រប់គ្រងសត្វរបស់ខ្លួន បានត្រឹមត្រូវ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed