សម្តេចធិបតី ឱ្យអភិបាលខេត្ត ឈប់ប្រើពាក្យ«បានអ្វីមកខ្ញុំ» មកជា«បានអ្វីមកខេត្តខ្ញុំ» ពេលមានវិនិយោគិន​ ចង់វិនិយោគនៅក្នុងខេត្តរបស់ខ្លួន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យអភិបាលខេត្ត ឬអភិបាលស្រុកទាំងអស់ ត្រូវផ្លាស់ប្តូរ និយមន័យចេញ នៅពេលដែលមានវិនិយោគិន ចង់មកវិនិយោគក្នុងខេត្តស្រុករបស់ខ្លួន កុំសួរថា«បានអ្វីមកខ្ញុំ» (ខ្លួនឯង) ត្រូវសួរថា «បានអ្វីមកខេត្តរបស់ខ្ញុំ»វិញ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ​ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បន្ទាប់ពីមានផ្លូវហើយ អភិបាល ខេត្តទាំងអស់ គួរណាត្រូវធ្វើយ៉ាងណា ទាញយក​ ចំណាប់អារម្មណ៍ ពីវិនិយោគិន ឱ្យមកវិនិយោគ ក្នុងខេត្តរបស់ខ្លួន​ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជាឧត្តមប្រយោជន៍ និងកំណើនសេដ្ឋកិច្ច ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ​ក្នុងនោះសម្តេចធិបតី បានធ្វើការណែនាំ ដល់បណ្តាខេត្តស្រុកពាក់ព័ន្ធ គួរមានការលើកទឹកចិត្ត​​ ក្នុងកម្រិតណាមួយ​ … Continue reading សម្តេចធិបតី ឱ្យអភិបាលខេត្ត ឈប់ប្រើពាក្យ«បានអ្វីមកខ្ញុំ» មកជា«បានអ្វីមកខេត្តខ្ញុំ» ពេលមានវិនិយោគិន​ ចង់វិនិយោគនៅក្នុងខេត្តរបស់ខ្លួន