សម្តេចធិបតី ៖ ក្នុងមួយថ្ងៃៗ កម្ពុជាបានប្រមូលពន្ធគយ ជិត២០លានដុល្លារ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ក្នុងមួយថ្ងៃៗ មន្រ្តីផ្នែកទទួលបន្ទុក ខាងរដ្ឋបាលពន្ធគយ បានទទួលពន្ធគយប្រមាណ ជាជិត២០លានដុល្លារក្នុងមួយថ្ងៃៗ ។ បើតាមសម្តេចធិបតីថ្លែង ចេញពីវេទិកា នៃការអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ថា ការកើនឡើងពីចំណូលពន្ធគយនេះ ដោយសារតែកំណើន នៃការទិញរថយន្ត របស់ក្រុមគ្រួសារពលរដ្ឋខ្មែរ ។ កំណើនពលរដ្ឋសម្រុកទិញ រថយន្តជាលក្ខណៈគ្រួសារនេះ បានសបញ្ជាក់ថា ជីវភាពរបស់ប្រជាពលរដ្ឋ បានធូរធារជាងពេលមុន ។ សម្តេចធិបតីបានមានប្រសាសន៍ថា សន្ទុះនៃការកើនពន្ធគយនេះខុស ពីអតីតកាល ដែលមានត្រឹមតែក្នុងមួយ ថ្ងៃប្រមាណជា១០លានប៉ុណ្ណោះ ។ សម្តេចថា កំណើនពន្ធគយនេះ ពិតជាបានជួយទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា ។ សម្តេចធិបតីគូសបញ្ជាក់ថា “ពន្ធគយរាល់ថ្ងៃ កាលមុនត្រឹមតែ១០លានអីទេ ឥឡូវចូល២០លាន ហើយមួយផ្នែកធំគឺ កំណើននៃការទិញរថយន្ត ។ ខ្ញុំសួរឯកឧត្តម គុណ ញឹម តើរថយន្តប្រភេទណា … Continue reading សម្តេចធិបតី ៖ ក្នុងមួយថ្ងៃៗ កម្ពុជាបានប្រមូលពន្ធគយ ជិត២០លានដុល្លារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed