សម្តេចតេជោ ៖ កម្ពុជាពូកែដាំ វៀតណាម ពូកែខាងកែច្នៃ

ភ្នំពេញ ៖ នៅចំពោះមុខលោកផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកសរសើរ ពីប្រទេសទាំងពីរថា គឺកម្ពុជាពូកែដាំដុះក្នុងពិភពលោក ខណៈវៀតណាមពូកែកែច្នៃ ក្នុងពិភពលោកដែរ ។ ក្នុងជំនួបជាមួយលោកផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងឱកាសសម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធី អបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូង និង ការបង្រួបបង្រួមប្រទេសវៀតណាម នាថ្ងៃ២៩ មេសា សម្តេចតេជោមានប្រសាសន៍ថា កាលពីអតីតកាលកម្ពុជា-វៀតណាមបានជួយគ្នា ពឹងគ្នាទៅវិញទៅមក តាមរយៈកងទ័ព ប៉ុន្តែឥឡូវកម្ពុជា-វៀតណាមជួយគ្នា និងពឹងគ្នាទៅវិញទៅមក តាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នា។ ដោយសម្តេចតេជោបានសង្កត់ធ្ងន់ថា ការជួយគ្នាទៅវិញទៅមក តាមរយៈការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំង ដែលជាមិត្តជាប់ភូមិផង របងជាមួយគ្នានេះ គឺកម្ពុជាមានជំនាញខាងពូកែដាំដុះស្វាយចន្ទី ខណៈវៀតណាមជំនាញ ខាងកែច្នៃផលិតផលដូចជាគ្រាប់ស្វាយចន្ទី។ ចំណុចនេះសម្តេចតេជោបញ្ជាក់ថា “វៀតណាម ពូកែកែច្នៃ កម្ពុជាពូកែដាំ ដូចជា ស្វាយចន្ទី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោកក្នុង ការផលិតគ្រាប់ស្វាយចន្ទី ។ រីឯវៀតណាមវិញបានជាប់លេខ១ … Continue reading សម្តេចតេជោ ៖ កម្ពុជាពូកែដាំ វៀតណាម ពូកែខាងកែច្នៃ