គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីក ហ្វូណនតេជោ កំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក ,និរន្តរភាព និងឯករាជ្យដឹកជញ្ជូនផ្លូវទឹក។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន ក្រោយពីបញ្ចប់ការចុះកំណត់និយាមកា បោះបង្គោលព្រំដី និងរៀបចំ ផែនទីលម្អិត តាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់ទី១ រួចរាល់ បច្ចុប្បន្ននេះក្រុមការងារ អន្តរក្រសួង បាននិងកំពុងបញ្ចប់នីតិវិធី នៃការចុះវាស់វែង បង្កើតកិច្ចពិភាក្សា និងដោះស្រាយផលប៉ះពាល់ ជាក់ស្តែងជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ទាំងអស់ តាមយន្តការនិងនីតិវិធីដែលមានជាធរមាន។ ជាមួយគ្នានេះ ក្រុមការងាររបស់CMAC បាននិងកំពុងរុករកមីន និងយុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះ ដើម្បីអាចចាប់ផ្តើមការងារជីកស្តារ និងសាងសង់គម្រោង ព្រែកជីកហ្វូណនតេជោ។ អ្នកនាំពាក្យ បន្ដថា ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារជំនាញរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ … Continue reading គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់វឌ្ឍភាពតាមការគ្រោងទុក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed