លោក តូ ឡឹម ៖ ក្នុងពិភពលោក មិនមានទំនាក់ទំនង ណាល្អ ដូចកម្ពុជា-វៀតណាម
ភ្នំពេញ ៖ អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាមលោក តូ ឡឹមបានអះអាងថា បណ្តាប្រទេសនានា ក្នុងពិភពលោក មិនមានប្រទេសណាមួយ ដែលមានទំនាក់ទំនងល្អ ដូចកម្ពុជានិង វៀតណាមនោះទេ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា លោក តូ ឡឹម បានអបអរសាទរ ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំ របស់សម្ដេចតេជោកន្លងមក ដោយលោកសង្កត់ធ្ងន់ថា ភាពរីកចម្រើន របស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំ ដោយត្រឹមត្រូវ របស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ លោកលើកឡើងថា នៅលើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះឡើយ។ លោកបញ្ជាក់ទៀតថា វៀតណាម មិនភ្លេចនោះទេ នូវការអរគុណ ចំពោះការគាំទ្រ ពីមិត្តភក្កិបរទេស ជាពិសេសគឺកម្ពុជា តែម្ដង ដែលនៅជាមួយគ្នាក្នុងគ្រាលំបាក។ លោកក៏បានអរគុណចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា និង … Continue reading លោក តូ ឡឹម ៖ ក្នុងពិភពលោក មិនមានទំនាក់ទំនង ណាល្អ ដូចកម្ពុជា-វៀតណាម
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed