បណ្ឌិត គិន ភា៖ កម្ពុជា-វៀតណាម ត្រូវប្រយ័ត្នចំពោះការប្រកួតប្រជែង របស់មហាអំណាច

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាមក្នុងយុគសម័យថ្មី ត្រូវប្រុងប្រយ័ត្នក្នុងស្ថានភាពនៃការប្រកួតប្រជែង រវាងមហាអំណាចដែលកំពុងកើតឡើងនៅក្នុងតំបន់ជិតៗរបស់ខ្លួន។ នេះបើតាមការផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃ៣០ មេសា ។ ការលើកឡើងរបស់លោកបណ្ឌិតស្របពេលឆ្នាំ២០២៥នេះ គឺជាខួបលើកទី៥៨ នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងខួបលើកទី៥០ឆ្នាំ នៃការបង្រួបបង្រួមប្រទេសវៀតណាម ដែលខួបលើកទី៥០នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក៏បានចូលរួមផងដែរ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ នាឱកាសអញ្ជើញចូលរួមនេះ សម្ដេចតេជោ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាម ប្រធានព្រឹទ្ធសភាវៀតណាម និងអគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលរបស់វៀតណាម ទទួលបានលទ្ធផលល្អៗគួរជាទីមោទក។ ក្នុងដំណើរអញ្ជើញទៅប្រទេសវៀតណាម របស់សម្តេចតេជោរយៈពេល២ថ្ងៃចាប់ពីថ្ងៃ២៩-៣០មេសានេះ លោកបណ្ឌិត គិន ភា បានបញ្ចេញទស្សនថា ដោយពេលនេះ ចំពេលដែលភាពមិនប្រាកដប្រជា ជាសកលដែលកំពុងកើនឡើង និងការត្រឡប់មកវិញដ៏មានសក្តានុពលនៃ គោលនយោបាយការបរទេសផ្តោតលើ ផលប្រយោជន៍និយមកាន់តែខ្លាំងឡើង របស់អាមេរិកក្រោមរដ្ឋបាល Trump អាណត្តិទី២ ដែលធ្វើឱ្យគោលការណ៍ពហុភាគីនិយមធ្លាក់ចុះ និងការប្រកួតប្រជែងរវាងអាមេរិកនិងចិនកាន់តែខ្លាំង ។ កម្ពុជានិងវៀតណាម ប្រឈមមុខនឹងជម្រើសយុទ្ធសាស្ត្រកាន់តែស្មុគស្មាញ។ ក្នុងបរិបទនេះ … Continue reading បណ្ឌិត គិន ភា៖ កម្ពុជា-វៀតណាម ត្រូវប្រយ័ត្នចំពោះការប្រកួតប្រជែង របស់មហាអំណាច