ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សូមជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» ជូនក្រសួង ស្ថាប័ន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា សូមមានការជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ ។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ផ្អែកលើមូលដ្ឋានដែលបានកំណត់ក្នុងវិធានការគន្លឹះទាំង៣ និងជាពិសេសការកែលម្អឱ្យកាន់តែប្រសើរឡើង នូវការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្នុងដំណើរការរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដែលមានរយៈពេលជាង២០ខែកន្លងទៅនេះ ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងសម្របសម្រួលការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ស្របតាមគោលការណ៍ជ្រើសរើសប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និងរើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ។ តាមរយៈគោលការណ៍ថ្មី យន្តការថ្មី និងបែបបទនីតិវិធីថ្មី ដែលមានកំណត់ក្នុងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តនីតិប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ … Continue reading ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សូមជឿជាក់ថា ប្រព័ន្ធជ្រើសរើសក្លាយជាមន្ត្រីរាជការស៊ីវិល មិនចាំបាច់អស់លុយ ក្រៅពីការចុះឈ្មោះ ២ម៉ឺនរៀលតែប៉ុណ្ណោះ