សាលាឧទ្ធរណ៍ សម្រេចរក្សាការផ្តន្ទាទោសឈ្មោះ ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងជនរងគ្រោះ២លាន ៥៥ម៉ឺនដុល្លារ
ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃ៣០ មេសានេះ សម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកបានការ និងបន្តការឃុំខ្លួនជនជាប់ចោទតាមនីតិវិធី ដោយរក្សាការផ្តន្ទាទោសឈ្មោះ ស្រី ស៊ីណា សរុប ៣១ឆ្នាំ និងសងសំណងចិត្តដល់ជនរងគ្រោះ សរុបប្រមាណ ២លាន ៥៥ម៉ឺនដុល្លារ។ នេះបើតាមការចេញផ្សាយរបស់តេឡេក្រាមព័ត៌មានយុទ្ធនាការក្រសួងយុត្តិធម៌។ ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ផ្តន្តាទោសដាក់ពន្ធនាគារ សរុបប្រមាណជាង៣០ឆ្នាំ (ទី១) ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, (ទី២) ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, (ទី៣) ពីបទ រំលោភលើលំនៅឋាន។ ក្នុងនោះបង្គាប់ជនជាប់ចោទសងសំណងជម្ងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី សរុបចំនួនប្រមាណ ២លាន ៥៥ម៉ឺនដុល្លារ។ សំណុំរឿងទាំងនោះរួមមាន សំណុំរឿងទី១៖ ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្តាទោស ដាក់ពន្ធនាគារកំណត់ ១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២,០០០,០០០រៀល ពីបទ … Continue reading សាលាឧទ្ធរណ៍ សម្រេចរក្សាការផ្តន្ទាទោសឈ្មោះ ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងជនរងគ្រោះ២លាន ៥៥ម៉ឺនដុល្លារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed