រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ត្រូវជ្រើសរើស ឱ្យបានស័ក្តិសម សម្រាប់មន្ត្រី ទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស

ស្វាយរៀង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំគ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើស ឱ្យបានស័ក្តិសម សម្រាប់មន្ត្រី ទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រី ដែលទៅដល់មិន គោរពវិន័យបានល្អ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារហ្វឹកហាត់ និង សម្ពោធសមិទ្ធផលនានា របស់ក្លិបបាល់ទះ ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់ ថ្នាក់ដឹកនាំគ្រប់អង្គភាព នៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ផ្ដល់ការលើកទឹកចិត្តគាំទ្រ បង្កលក្ខណៈងាយស្រួល ដល់កងកម្លាំងនគរបាល ដែលបានទទួលការអប់រំ បណ្តុះបណ្តាល ទាំងក្នុងនិងក្រៅប្រទេស ឱ្យបានទទួលតួនាទី និងមុខតំណែងស័ក្តិសម នឹងសមត្ថភាព ដើម្បីផ្តល់ការលើកទឹកចិត្តដល់ពួកគេ ដែលបានចំណាយពេល វេលាចាកឆ្ងាយពីគ្រួសារ និងខិតខំសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យ។ លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «គ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើសឱ្យបានស័ក្តិសម សម្រាប់មន្ត្រីដែលត្រូវទៅទទួលការ បណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រី … Continue reading រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ត្រូវជ្រើសរើស ឱ្យបានស័ក្តិសម សម្រាប់មន្ត្រី ទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស