សម្តេចធិបតី៖ ឆ្នាំ២០៣០​ នាវាដឹកទំនិញគ្រប់ប្រភេទ ជុំវិញពិពភលោក អាចចូលលើក-ដាក់ទំនិញដោយផ្ទាល់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងត្រូវបន្តអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះនៅឆ្នាំ២០៣០ នឹងអាចឱ្យនាវាដឹកទំនិញគ្រប់ប្រភេទ ជុំវិញពិភលោក អាចចូលលើក-ដាក់ទំនិញដោយផ្ទាល់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា ក្រោយជួបជាមួយ លោក គីស៊ីដា បាន៤ថ្ងៃ សម្តេចបានអញ្ជើញ មកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ​ដើម្បីបុកគ្រឹះពង្រីកចំណតផែជំហាន១ ដែលបានចរចា តាំងពីអាណត្តិ សម្តេចតេជោ ដែលជំហាន១ ជំរុញឱ្យមានជម្រៅទឹក១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាដឹកទំនិញ៦០ ០០០DWT ចូលបាន ដែលគ្រោងបញ្ចប់ នៅឆ្នាំ២០២៧។ បន្ថែមលើនេះ សម្តេចធិបតី បញ្ជាក់ថា សម្រាប់ជំហានទី២ គ្រោងធ្វើឱ្យចប់នៅឆ្នាំ២០២៩ ដែលអាចឱ្យមានជម្រៅទឹក ១៦,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាដឹកទំនិញ មកពីឥណ្ឌូប៉ាស៊ីហ្វិក ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ … Continue reading សម្តេចធិបតី៖ ឆ្នាំ២០៣០​ នាវាដឹកទំនិញគ្រប់ប្រភេទ ជុំវិញពិពភលោក អាចចូលលើក-ដាក់ទំនិញដោយផ្ទាល់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ