សម្តេចធិបតី៖ កម្ពុជា ខិតខំទោះបីស្មុកស្មាញយ៉ាងណាក៏ដោយ លើការចរចាពាណិជ្ជកម្មជាមួយអាមេរិក គោលដៅការពារប្រយោជន៍សេដ្ឋកិច្ចពលរដ្ឋ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការចរចាបញ្ហាពន្ធគយ លើអតិរេកពាណិជ្ជកម្ម ជាមួយអាមេរិក គឺជារឿងដ៏ស្មុកស្មាញខ្លាំងបំផុត តែទោះបីជាយ៉ាងណា កម្ពុជា ខិតខំធ្វើយ៉ាងណាក៏ដោយ ទោះបីលំបាកយ៉ាងណាក៏ដោយ ត្រូវបន្តចរចាជាមួយអាមេរិក ដើម្បីការពារផលប្រយោជន៍ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកលើការនាំចេញ ។ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការនិងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា នៅពេលណាដែលពាណិជ្ជកម្មមានបញ្ហា ការនាំចេញក៏មានបញ្ហា ទំនិញឆ្លងកាត់ក៏មានបញ្ហា ការកាត់បន្ថយឬមួយបង្កើន បើលំហូរកាន់តែប្រសើរ ការងារកាន់តែច្រើន ដែលទាំងអស់នេះ គឺជាកិច្ចការងារដ៏​ស្មុកស្មាញ ខណៈដែលមកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយ ចរចាត្រូវជាមួយអាមេរិកនោះទេ សូម្បីប្រទេសជប៉ុន ដែលជាមហាអំណាច និងជាសម្ព័ន្ធមិត្តជិតស្និទជាមួយអាមេរិក នៅមិនទាន់ចរចាត្រូវផង ។ បន្ថែមលើនេះ សម្តេចធិបតី បានពន្យល់ថា ហេតុអ្វីបានជាការចរចាពាណិជ្ជកម្ម … Continue reading សម្តេចធិបតី៖ កម្ពុជា ខិតខំទោះបីស្មុកស្មាញយ៉ាងណាក៏ដោយ លើការចរចាពាណិជ្ជកម្មជាមួយអាមេរិក គោលដៅការពារប្រយោជន៍សេដ្ឋកិច្ចពលរដ្ឋ