នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា មិនអនុញ្ញាត ឱ្យវិនិយោគ ផលិតបារីអគ្គិសនី នៅកម្ពុជាឡើយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជាមិនអនុញ្ញាត ឱ្យមានការវិនិយោគ លើការផលិតបារីអគ្គិសនី (E-Cigarettes) នៅកម្ពុជា ទោះផលិតគោលដៅ នាំចេញក៏ដោយ ក៏មិនត្រូវការដែរ ។ នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការផ្សព្វផ្សាយព័ត៌មាន, មានសិស្សសាលាប្រើប្រាស់ Vape (បារីអគ្គិសនី) ច្រើន ដូច្នេះគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវគ្រប់គ្រង់ឱ្យជាប់ ចំពោះការប្រើប្រាស់ បារីអគ្គិសនី។ សម្តេចបវរធិបតី ក៏បានប្រាប់ក្មួយៗ ជាសិស្សសាលាថា កុំហ៊ឺហា និងកុំគិតថាឡូយ ដោយការជក់ បារីអគ្គិសនី ត្រូវខិតខំប្រឹងប្រែងរៀនសូត្រវិញ។ សម្តេចបវរធិបតី មានប្រសាសន៍ថា «ក្មេងៗរបស់យើង សូមឱ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សូមពិនិត្យមើលអាហ្នឹង (បារីអគ្គិសនី) ជាពិសេសក្មេងសិស្សសាលាជក់ Vape … Continue reading នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសថា មិនអនុញ្ញាត ឱ្យវិនិយោគ ផលិតបារីអគ្គិសនី នៅកម្ពុជាឡើយ