ក្រចេះ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តក្រចេះជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ។ ក្នុងឱកាសនេះលោក រដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមឱ្យបន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយបន្តយកចិត្តទុកដាក់គាំទ្រ ដល់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល និងជនងាយរងគ្រោះនានា ដើម្បីឱ្យពួកគាត់មានលទ្ធភាពពេញលេញ ក្នុងការទទួលបានសេវាទឹកស្អាត ការសំអាត និងអនាម័យជនបទគ្រប់ៗគ្នា។ បើ់តាមរបាយការរបស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងថា ក្នុងភូមិសាស្ដ្រខេត្តក្រចេះ ចែកចេញជា ៧ក្រុង ស្រុក, មាន ៤៨ឃុំ សង្កាត់ ស្មើនឹង ៣២៧ភូមិ, មានប្រជាជនសរុប ១០៧ ៩០៧គ្រួសារ ក្នុងនោះ អត្រាគ្របដណ្តប់ទឹកស្អាតមានចំនួន ៨៧%, ស្ថានភាពអនាម័យសម្រេចបានខ្នងផ្ទះ ដែលមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ៩០% ខ្នងផ្ទះប្រើបង្គន់រួមមានចំនួន១០% មានដាក់សាប៊ូលាងដៃ ១០០% ដែលធ្វើឱ្យស្ថានភាពប្រតិបត្តិអនាម័យ … Continue reading លោក ឆាយ ឫទ្ធិសែន ប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តក្រចេះជាខេត្តទី២០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed