សម្តេចធិបតី មិនខ្វល់ពីយុទ្ធសាស្រ្តផ្ការីក របស់មេឧទ្ទាមក្រៅច្បាប់ទេ គឺខ្វល់ពីការពង្រីក សមិទ្ធផលនានា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្តេចមិនយកពេលវេលា ដ៏មានតម្លៃទៅខ្វល់ខ្វាយពីយុទ្ធសាស្រ្តផ្ការីក របស់មេឧទ្ទាមក្រៅច្បាប់ទេ គឺខ្វល់តែពីការពង្រីកសមិទ្ធផលនានា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ នៅគ្រប់ទិសទីទូទាំងប្រទេស ។សម្តេចថា សមិទ្ធផលនេះគឺ ប្រជាពលរដ្ឋចង់បានគ្រប់គ្នា ។ នេះហើយគឺជាផ្ការីក នៃសមិទ្ធផលរបស់គណបក្ស ប្រជាជនកម្ពុជា។ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ “គម្រោង “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ” ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ឧសភា សម្តេចធិបតី បានមានប្រសាសន៍ថា សមិទ្ធផលជាច្រើនកើតចេញ ពីការដឹកនាំរបស់គណបក្ស ប្រជាជន ដែលប្រជាពលរដ្ឋចង់បានគ្រប់គ្នានោះ គឺការសាងសងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់ , មន្ទីរពេទ្យ , សាលារៀន និងការកសាងកំពង់ផែនៅខេត្តមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចជាតិមាន ការរីកចម្រើនឥតឈប់ឈរ ។ សម្តេចធិបតីបន្តថា ទាំងមុនពេលនិងក្រោយបុណ្យចូលឆ្នាំខ្មែរសម្តេចបានអញ្ជើញចុះសម្ពោធសមិទ្ធផលនានា ជាហូរហែរដើម្បីបំពេញសេចក្តី ត្រូវការរបស់ពលរដ្ឋ។ សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់បន្ថែមថា “ទាំងអស់នេះហើយ គឺជាផ្ការីកនៃសមិទ្ធផល សម្រាប់ប្រជាពលរដ្ឋ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ។ ពីណាគេផ្ការីក … Continue reading សម្តេចធិបតី មិនខ្វល់ពីយុទ្ធសាស្រ្តផ្ការីក របស់មេឧទ្ទាមក្រៅច្បាប់ទេ គឺខ្វល់ពីការពង្រីក សមិទ្ធផលនានា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed