កម្ពុជា-ចិន នឹងធ្វើសមយុទ្ធនាគមាស២០២៥ នៅពាក់កណ្តាលខែឧសភានេះ

ភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន នឹង ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា មិត្តភាពកម្ពុជា-ចិន ឈ្មោះថា «នាគមាស ២០២៥» រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១៤-២៨ ឧសភា ខាងមុខដែលមានវត្តមាន កងទ័ពទាំងពីរ ប្រទេសជាង២ពាន់នាក់ ខណៈជារៀងរាល់ឆ្នាំកម្ពុជា-ចិនតែងតែធ្វើសមយុទ្ធជាមួយគ្នា ។ ប្រធានបទឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនដែរ គឺ “ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌”។ សមយុទ្ធ «នាគមាស ២០២៥» រវាងកងទ័ពកម្ពុជានិងចិន សម្រាប់ឆ្នាំ២០២៥នេះ នឹងធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា ៖ ទី១. សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២. សមយុទ្ធសមុទ្រ និងអាកាស នៅលើផ្ទៃសមុទ្រ និង ដែនអាកាស ក្នុងតំបន់ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃ៦ ឧសភា។ សមយុទ្ធមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» លើប្រធានបទ “ប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា និងការងារសង្គ្រោះ … Continue reading កម្ពុជា-ចិន នឹងធ្វើសមយុទ្ធនាគមាស២០២៥ នៅពាក់កណ្តាលខែឧសភានេះ