១ឆ្នាំៗ ពេទ្យគន្ធបុប្ផា ព្យាបាលក្មេងកើតជំងឺមហារីក ១០០នាក់ និងចំណាយជាង ១ពាន់ដុល្លារ លើ១នាក់

ភ្នំពេញ​៖ ក្នុង១ឆ្នាំៗមន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលក្មេងៗ កើតជំងឺមហារីកមិនក្រោម១០០នាក់ ដោយបានចំណាយថវិកាចន្លោះពី ៨ ០០០ ទៅ ១៥ ០០០ដុល្លារ ដើម្បីព្យាបាលជំងឺមហារីក ដោយមិនគិតថ្លៃជូនកុមារ១នាក់។ យោងតាមការប្រកាសរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃ៧ ឧសភានេះ បានឲ្យដឹងថា ក្នុង១ឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលព្យាបាលកុមារកើតជំងឺមហារីកមិនក្រោម១០០នាក់នោះឡើយ ដោយមិនគិតថ្លៃ។ ជាក់ស្តែង នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានទទួលព្យាបាលកុមារដែលមានជំងឺមហារីកបានចំនួន១៨២នាក់ ដែលក្នុងនោះមហារីកគ្រាប់ឈាមស មានចំនួន៥៧នាក់ និងជំងឺមហារីកផ្សេងទៀតចំនួន១២៥នាក់។ ក្នុងនោះការព្យាបាលត្រូវប្រើរយៈពេលយូរ និងចំណាយថវិកាច្រើន។ កុមារកើតជំងឺមហារីក១នាក់ មន្ទីរពេទ្យត្រូវចំណាយចន្លោះពី ៨ ០០០ ដុល្លា ទៅ ១៥ ០០០ដុល្លារ ឬអាចលើសនេះទៀតទៅតាមប្រភេទនៃជំងឺមហារីក ។ សូមជម្រាបជូនថា មន្ទីរពេទ្យគន្ធបុប្ផាក្រៅពីព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ ក្នុងនោះក៏មានព្យាបាលជំងឺមហារីកថែមទៀតដែរ ដូចជាមហារីកគ្រាប់ឈាមស ប្រភេទជា ALL,AML, CML, មានមហារីកខ្លួនក្បាលប្រភេទជា medullo-blastoma, germinoma, មហារីកឆ្អឹងជាប្រភេទ Osteosarcoma, Ewing sarcoma ក៏មានផងដែរ ។ មហារីកដុំសាច់មួយចំនួនទៀត … Continue reading ១ឆ្នាំៗ ពេទ្យគន្ធបុប្ផា ព្យាបាលក្មេងកើតជំងឺមហារីក ១០០នាក់ និងចំណាយជាង ១ពាន់ដុល្លារ លើ១នាក់