ឧបនាយករដ្ឋមន្ដ្រី ស សុខា ពុំមានជាប់សាច់ឈាម ជាមួយ ស្រី្តម្នាក់ឈ្មោះ ធារ៉ា ទេ

ភ្នំពេញ ៖ អ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឱ្យដឹងថា បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ លោកឧបនាយករដ្ឋមន្ដ្រី ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីបញ្ជាក់ព័ត៌មាន របស់អ្នកនាំពាក្យ ចេញផ្សាយនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ស្ដីពី ករណីបន្តមានបុគ្គលយកឈ្មោះ និងរូបភាពជាមួយ លោកឧបនាយករដ្ឋមន្ដ្រី ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ។ សេចក្ដីបញ្ជាក់ព័ត៌មាន បានលើកយកករណីជាក់ស្ដែងមួយ ដែលមានស្រ្តីម្នាក់ឈ្មោះ ធារ៉ា បានយកឈ្មោះ លោកឧបនាយករដ្ឋមន្ដ្រី ទៅនិយាយគំរាមអ្នកដទៃ និងអួតអាងតម្កើងខ្លួនឯងផ្ទុយហួសពីសច្ចធម៌ ក្នុងជម្លោះឯកជន ដោយអះអាងថាត្រូវជាបងប្អូនសាច់ញាតិរបស់ខ្លួន។ បើតាមអ្នកនាំពាក្យ បន្ទាប់ពីការស្រាវជ្រាវ គឺស្រ្តីឈ្មោះ ធារ៉ា ពុំជាប់សាច់ឈាម បងប្អូនកម្រិតណាមួយឡើយជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត … Continue reading ឧបនាយករដ្ឋមន្ដ្រី ស សុខា ពុំមានជាប់សាច់ឈាម ជាមួយ ស្រី្តម្នាក់ឈ្មោះ ធារ៉ា ទេ