មនុស្សប្រុស-ស្រី៣នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់អគ្គិភ័យ ឆេះរថយន្តដឹកប្រេង

ភ្នំពេញ ៖ ក្មេងស្រី-ប្រុស វ័យជំទង ចំនួន៣នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍ឆាបឆេះ រថយន្តដឹកប្រេងមួយគ្រឿង ហើយបន្តរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរាត្រីថ្ងៃ៧ ឧសភា ។ រថយន្តរងការឆាបឆេះជា របស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ 4A-2820 ឆេះក្បាលរថយន្ត (អស់ទាំងស្រុង) បន្តឆេះរាលដាលដល់ផ្ទះ ប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុង រួមទាំងម៉ូតូចំនួន៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ ។ ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ អ៊ុត ភាព ភេទ ស្រី អាយុ៤៩ឆ្នាំ មុខរបរកម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់ សង្ក័សីមានទំហំទទឹង ៤ម៉ែត្រ×បណ្ដោយ៦ម៉ែត្រ (អស់ទាំងស្រុង) ។ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទប្រុស អាយុ៤០ឆ្នាំ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ បាត ស្រីមុំ ភេទស្រី … Continue reading មនុស្សប្រុស-ស្រី៣នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់អគ្គិភ័យ ឆេះរថយន្តដឹកប្រេង