ស្នងការខេត្តកំពង់ធំ៖ ការលើកឡើងរបស់លោក ស៊ុន ឆៃ​ ពាក់ព័ន្ធការផាកពិន័យ ជាការបំផ្លើស និងគ្មានមូលដ្ឋាន

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឆ្លើយតបទៅលោក ស៊ុន ឆៃ អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធករណីលោកបង្ហោះអំពីការផាកពិន័យច្បាប់ចរាចរណ៍ផ្លូវគោល គឺជាការបំផ្លើស និងគ្មានមូលដ្ឋានច្បាស់លាស់ ។ ការលើកឡើងរបស់ស្នងការខេត្តកំពង់ធំនាព្រឹកថ្ងៃ៨ ឧសភានេះ បន្ទាប់ពីរថយន្តរបស់អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ក៏ត្រូវបានរងការពិន័យផងដែរពីការបើកលើសល្បឿន នៅ ម្តុំគីឡូលេខ ២០០ ផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ។ ក្រោយរងការពិន័យលោក ស៊ុន ឆៃ បានបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃ៦ ឧសភា អំពីការដាក់កុងត្រូលចាប់ល្បឿនរថយន្តនេះថា ល្បឿនកំណត់៨០គីឡូម៉ែត្រក្នុង១ម៉ោង។ នៅទីនេះ អ្នកបើកលើសពី៨០ដល់៨៩ត្រូវពិន័យ១២ម៉ឺនរៀល។ ចំពោះអ្នកបើកបរលើសល្បឿនពី៩០ទៅ៩៩គីឡូម៉ែត្រ ត្រូវពិន័យ២៤ម៉ឺនរៀល ។ តែបើសម្រួលក្រៅផ្លូវការយកតែ៤ម៉ឺនរៀលទេ។ តាមដឹង ការអនុវត្តច្បាប់ ការបើកបរលើសពីល្បឿនកំណត់១ឬ២គីឡូម៉ែត្រ មិនត្រូវផាកពិន័យទេ។ មានការគំរាមមិនឲ្យថតរូបទេ។ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបកស្រាយថា ការដាក់គោលដៅត្រួតពិនិត្យល្បឿន គឺអនុវត្តតាមគោលការណ៍ និងកម្មវិធីត្រួតពិនិ្យដែលមានការឯកភាពពីថ្នាក់ដឹកនាំត្រឹមត្រូវ មិនមែនជាការដាក់កុងត្រូលជជុះទេ។ ក្នុងនោះការអនុវត្តច្បាប់ បានចែងកំណត់អំពីអំពើល្មើសល្បឿនពី១គីឡូម៉ែត្រដល់១៩គីឡូម៉ែត្រក្នុង១ម៉ោងត្រូវពិន័យអន្តរកាណ៍ជាប្រាក់១២០,០០០រៀល និងដកពិន្ទុប័ណ្ណបើកបរមួយពិន្ទុ។ ដោយឡែក រថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-8514បើកល្បឿន ៩៣គីឡូម៉ែត្រក្នុង១ម៉ោង លើសល្បឿនកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក១៣គីឡូម៉ែត្រក្នុង១ម៉ោង ត្រូវពិន័យចំនួន១២០,០០០រៀល តែអ្នកបើកបរមិនបាននិយាយតវ៉ាអ្វីទេ … Continue reading ស្នងការខេត្តកំពង់ធំ៖ ការលើកឡើងរបស់លោក ស៊ុន ឆៃ​ ពាក់ព័ន្ធការផាកពិន័យ ជាការបំផ្លើស និងគ្មានមូលដ្ឋាន