សម្តេចធិបតី ៖ សិស្សពូកែគណិតវិទ្យា នៅទូទាំងប្រទេស ចេញពីគ្រួសារក្រីក្រ ,ឪពុករត់កង់បី និងម្តាយលាងចាន់ឲ្យគេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកោតសរសើរដល់ក្មេងប្រុសម្នាក់ ជាសិស្សពូកែផ្នែកគណិតវិទ្យា នៅទូទាំងប្រទេស បានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទាល់តែបានជាប់ ចំណាត់ថ្នាក់លេខ១ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ គឺកើតចេញពីគ្រួសារក្រីក្រ ដែលមានឪពុកជាអ្នករត់កង់បី និងម្តាយជាអ្នកស៊ីឈ្នួល លាងចាន់ឲ្យគេ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា ក្នុងវត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានមានប្រសាសន៍ អំពីការតស៊ូសិក្សាររៀនសូត្រ របស់សិស្សប្រុសម្នាក់ នៅខេត្តព្រៃវែង បានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ខាងផ្នែកគណិតវិទ្យា នៅទូទាំងប្រទេសដែលមានជីវភាពក្រីក្រលំបាក ប៉ុន្តែមិនចុះចាញ់នឹងវាសនាទេ ដោយរូបគេបានព្យាយាមរៀនសូត្រទាល់តែបានចំណាត់ល្អ ខាងផ្នែកគណិតវិទ្យានៅទូទាំងប្រទេស ។ ចំណុចនេះ សម្តេចធិបតី បានផ្ញើសារទៅយុវសិស្សផ្សេងទៀតឲ្យយកគំរូតាម ព្រោះសម្តេចមានប្រសាសន៍អះអាងថា ដូច្នេះមិនថាឪពុក-ម្ដាយក្រ ឬមានទេ គឺសុទ្ធតែចង់ឲ្យកូនៗ បានចូលរៀនមានចំណេះដឹងជ្រៅជ្រះ ព្រោះពួកគាត់យល់ឃើញថា មានតែចំណេះដឹងទេជាទ្រព្យជាប់នឹងប្រាណ ចាយមិនចេះអស់ ខុសពីលុយដែលចាយឆាប់អស់ ។ សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “ក្មួយដែលប្រឡងជាប់លេខ១ … Continue reading សម្តេចធិបតី ៖ សិស្សពូកែគណិតវិទ្យា នៅទូទាំងប្រទេស ចេញពីគ្រួសារក្រីក្រ ,ឪពុករត់កង់បី និងម្តាយលាងចាន់ឲ្យគេ