សម្តេចតេជោ រំលឹកថា មិត្តចិនមិនដែលដាក់សម្ពាធលើកម្ពុជា ជាថ្នូរនឹងការដោះដូរជំនួយឡើយ

ភ្នំពេញ ៖ ថ្លែងចេញពីរាជធានីឌីលី ប្រទេសទីម័រឡេស្តេ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានរំលឹកពីការឲ្យតម្លៃមិត្តដែកថែបចិនថា រាល់ការផ្តល់ជំនួយអភិវឌ្ឍន៍នានាមកកាន់កម្ពុជា ចិនមិនដែលដាក់សម្ពាធ ឬលក្ខខណ្ឌណាមួយឲ្យកម្ពុជា ធ្វើតាមការចង់បានរបស់ខ្លួននោះទេ ខុសពីប្រទេសមួយចំនួន បានបញ្ជាឲ្យកម្ពុជាធ្វើនេះធ្វើនោះ ។ ក្នុងឱកាសអញ្ជើញថ្លែងបាឋកថាប្រធានបទ៖ « មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» ពីវិមានប្រធានាធិបតី ទីម័រឡេស្តេ នាថ្ងៃ៩ ឧសភា សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជារងទុក្ខវេទនា ដោយសារការជ្រៀតជ្រែក របស់មិត្តបរទេសមួយចំនួន ដែលភាពជាម្ចាស់របស់កម្ពុជា ត្រូវបានគេដណ្តើមយកទៅគ្រប់គ្រង ។ សម្តេចតេជោបន្តថា ក្នុងនោះគេបានចង្អុលបង្ហាញឲ្យកម្ពុជាធ្វើនេះ ធ្វើនោះ ប៉ុន្តែបើកម្ពុជាមិនព្រមធ្វើតាមនោះ គេនឹងកាត់ជំនួយចោលលែងជួយបន្តទៀត ខុសពីមិត្តចិនមិនដែលបង្គាប់បញ្ជាកម្ពុជាឡើយ ។ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានរំលឹកពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅកម្ពុជាកាលពីថ្ងៃ១៧-១៨មេសា កន្លងមកបានធ្វើឲ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរកាន់តែរឹងមាំឡើងបន្ថែមទៀត ។ដោយសម្តេចតេជោបញ្ជាក់ថា “ចិនមិនដែលដាក់កំហិតឲ្យយើងធ្វើនេះធ្វើនោះទេ ។ តែចិនគោរព ។ ឧទាហរណ៍យើងត្រូវការជំនួយ ត្រូវការអីពីចិន ចិនអត់មានថា ត្រូវធ្វើនេះមុនធ្វើនោះក្រោយទេ … Continue reading សម្តេចតេជោ រំលឹកថា មិត្តចិនមិនដែលដាក់សម្ពាធលើកម្ពុជា ជាថ្នូរនឹងការដោះដូរជំនួយឡើយ