កម្ពុជា-ថៃ នៅតែដាក់កងកម្លាំង ឈរជើងនៅប្រាសាទតាមាន់ ជាសហភាគី
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានអះអាងថា ភាគីកម្ពុជា-ថៃនៅតែឯកភាពគ្នា ជាស្មារតីមិត្តភាពដដែល ដោយភាគីទាំងពីរ នៅតែរក្សាការឈរជើង ជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកង កម្លាំងចំនួនប្រាំនាក់ ។ ការលើកឡើងនេះ បន្ទាប់ពីមានការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ជនអគតិមួយចំនួន ដែលថា កម្ពុជាបានដកទ័ពចេញពីតំបន់ ដែលខ្លួនកំពុងគ្រប់គ្រង ក្នុងដែនអធិបតេយ្យ របស់កម្ពុជា ។ការចោទប្រកាន់នេះ ត្រូវបានក្រសួង ការពារជាតិច្រានចោល និងបដិសេធ ។ ក្រសួងថា នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ នាថ្ងៃ៩ ឧសភា ។ ក្រសួងការពារជាតិឲ្យដឹងទៀតថា កាលពីថ្ងៃ១ ឧសភា គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) លើកទី១៧ នៅរាជធានីបាងកក ។ ក្នុងនោះរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរ លើស្មារតីមិត្តភាព ក្នុងការ រក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើង របស់កងកម្លាំងរៀងខ្លួន … Continue reading កម្ពុជា-ថៃ នៅតែដាក់កងកម្លាំង ឈរជើងនៅប្រាសាទតាមាន់ ជាសហភាគី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed