អ្នកនាំពាក្យ ៖ ACU បញ្ជូនខ្លួនលោក សម្បត្តិ កុសល ទៅតុលាការខេត្តសៀមរាប
ភ្នំពេញ៖ លោក សយ ច័ន្ទវិចិត្រអ្នកនាំពាក្យអង្គភាពប្រឆាំងអំពេីពុករលួយ (ACU)បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រោយមានការឃាត់ខ្លួនលោក សម្បត្តិ កុសលរួចមក នៅព្រឹកថ្ងៃ១០ ឧសភានេះ ACU បានរៀបចំសំណុំរឿងបញ្ជូនខ្លួនបុគ្គលរូបនេះទៅតុលាការសៀមរាបហើយ។ លោក សម្បត្តិ កុសលជាស្នងការរងខេត្តបន្ទាយមានជ័យគឺជាអ្នកពាក់ព័ន្ធជាប់ជំពាក់បំណុលជាមួយស្រ្តីឈ្មោះ ចិន ស្រីដា ត្រូវបាន ACU ឃាត់ខ្លួន នាល្ងាចថ្ងៃ៨ ឧសភា។ ករណីជាប់បំណុលនេះលោក សម្បត្តិ កុសល បានប្តឹងឈ្មោះ ចិន ស្រីដាទៅតុលាការ ខេត្តសៀមរាប។ ជាមួយគ្នានេះ អយ្យការអមសាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃ២១ មេសាបានសម្រេចផ្ទេរសំណុំរឿងរបស់ឈ្មោះ សម្បត្តិ កុសល ប្តឹងឈ្មោះ ចិន ស្រីដា និងឈ្មោះ ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ដើម្បីចាត់ការស៊ើបអង្កេតជាសមត្ថកិច្ច។ សូមបញ្ជាក់ថា ឈ្មោះ ចិន ស្រីដានេះ គឺជាម្ចាស់បំណុលរបស់ឈ្មោះ រាំង ភិរម្យ ហើយរាំងភិរម្យនេះមានប្តីឈ្មោះ សម្បត្តិ កុសល ជាស្នងការរងខេត្តបន្ទាយជ័យ ។ ឈ្មោះ … Continue reading អ្នកនាំពាក្យ ៖ ACU បញ្ជូនខ្លួនលោក សម្បត្តិ កុសល ទៅតុលាការខេត្តសៀមរាប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed