នាវាកងទ័ពជើងទឹកចិន ១គ្រឿង បានមកដល់មូលដ្ឋាន សមុទ្ររាម ដើម្បីចូលរួមសមយុទ្ធ នាគមាស ឆ្នាំ២០២៥

ភ្នំពេញ៖ នាវាកងទ័ពជើងទឹករំដោះ ប្រជាជនចិន១គ្រឿង លេខ989 ជាប្រភេទ​នាវាពហុមុខងារ​ Type-071​ ដឹកនាំដោយឧត្តមនាវីទោ LYU GUANGKUN ឧបការីនាយសេនាធិការ តំបន់យោធភូមិភាគខាងត្បូង កងទ័ពជើងទឹក រំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានចូលចតនៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ក្នុងដំណើរចូលរួមសមយុទ្ធរួមគ្នា កម្ពុជា-ចិន នាគមាស ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា ។ បើយោងតាម​ ព័ត៌មានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានឱ្យដឹងថា នាវាលេខ989 មានទម្ងន់ផ្ទុក ២៥០០០ តោន បណ្ដោយ ២១០ ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ ល្បឿន ២៥ knots ។ សូមរំលឹកថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌។ នាយឧត្តមសេនីយ៍​ … Continue reading នាវាកងទ័ពជើងទឹកចិន ១គ្រឿង បានមកដល់មូលដ្ឋាន សមុទ្ររាម ដើម្បីចូលរួមសមយុទ្ធ នាគមាស ឆ្នាំ២០២៥