អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ ចរាចរណ៍នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុង ដឹកទំនិញ និងគ្រួសារបើកវ៉ាជែងលឿនៗ

ភ្នំពេញ ៖ នៅពេលសាធារណជន និងអ្នកសារព័ត៌មាន ចាប់ផ្ដើម សំណូមពរ រិះគន់ បញ្ចេញមតិជាថ្មីទៀត លើករណីចរាចរណ៍ ផ្លូវជាតិលេខ១ ដែលសម្បូរអ្នកបើកបរលឿន វ៉ាជែងក្នុងតំបន់គ្រោះថ្នាក់ ជាពិសេសក្នុង ចំណោមក្រុមរថយន្តក្រុង ដឹកអ្នកដំណើរភ្នំពេញ-វៀតណាម មានទាំងក្រុមរថយន្តដឹកទំនិញ រហូតដល់អ្នកបើកបរ ជាលក្ខណៈគ្រួសារ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញការពន្យល់ដោយបញ្ជាក់ចំៗ ចំពោះការអនុវត្តច្បាប់ ឥរិយាបថនៃការបើកបរ និងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ គិតគូឡើងវិញលើចំណុច អវិជ្ជមានមួយចំនួន។ លោកបណ្ឌិត បានលើកឡើងថា ចំពោះរថយន្តក្រុងភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យានល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យា អ្នកបើកបរជាបន្តបន្ទាប់។ លោក បន្តថា «ក្នុងករណីណាដែលសមសមត្ថ កិច្ចបានរកឃើញជាក់ស្ដែង ចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមានកិច្ចសន្យាម្ដងរួមមកហើយនោះ គឺយើងត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរនោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាព មិនប្រក្រតីនោះទេ គឺសមត្ថកិច្ចយើងច្រើនតែ ផ្តល់ឱកាសណែនាំ ផ្ដល់កិច្ចសន្យាឱ្យគាត់»។ បើទោះបីជា ក្រសួង បានចាត់វិធានការ និងមាន សមត្ថកិច្ចជំនាញស្របច្បាប់ ដាក់គោលដៅត្រួតពិនិត្យ … Continue reading អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដាក់ចំៗចំពោះករណីអនុវត្តច្បាប់ ចរាចរណ៍នៅផ្លូវជាតិលេខ១ ពិសេសរថយន្តក្រុង ដឹកទំនិញ និងគ្រួសារបើកវ៉ាជែងលឿនៗ