លោក ស៊ីន ចាន់សិរីវុត្ថា ៖ បើគ្មានការប្រែប្រួល ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរការ នៅយប់ថ្ងៃ៩ ចូល១០កក្កដា

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា បើគ្មានការប្រែប្រួលណាមួយកើតឡើងទេ ព្រលានយន្តហោះពោធិ៍ចិនតុង ឬអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបិទលែងឲ្យដំណើរការ នៅវេលាម៉ោង០០៖០០នាទីរំលងអធ្រាត្រថ្ងៃ៩ ឈានចូលថ្ងៃ១០ កក្កដាខាងមុខ ។ លោក ស៊ីន ចាន់សិរីវុត្ថាបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៣ ឧសភាថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ គឺជាថ្ងៃគោលដៅ ដែលភាគីពាក់ព័ន្ធបានគ្រោងទុក ក្នុងការដាក់ឱ្យប្រតិបត្តិការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA/ KTI) ស្ថិតនៅខេត្តកណ្តាលជាប់ព្រំប្រទល់រាជធានីភ្នំពេញ ក្នុងលក្ខខណ្ឌ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ តែអ្វីៗគឺអាស្រ័យទៅលើលទ្ធផល នៃការពិនិត្យវាយតម្លៃ និងសាវនកម្មលើកទី២ ដែលនឹងប្រព្រឹត្ត នៅចុងខែឧសភា រឺដើមខែមិថុនា ឆ្នាំ២០២៥នេះ ។ លោកបន្តថា ដូចអ្វីដែលបាន រៀបរាប់ខាងលើ បើគ្មានការប្រែប្រួល ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរ ការនៅម៉ោង០០:00 យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ ហើយប្រតិបត្តិការទាំងអស់ នឹងត្រូវរុះរើទាំងស្រុង … Continue reading លោក ស៊ីន ចាន់សិរីវុត្ថា ៖ បើគ្មានការប្រែប្រួល ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបិទដំណើរការ នៅយប់ថ្ងៃ៩ ចូល១០កក្កដា