សម្តេចធិបតី ចង់ប្រែក្លាយបណ្តាខេត្ត ជាប់ឆ្នេរសមុទ្រកម្ពុជា ជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលគ្របដណ្តប់ ដោយវិស័យឧស្សាហកម្មទំនើប

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានលើកឡើង ពីគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ និងតភ្ជាប់បណ្តាខេត្តជាប់ឆ្នេរសមុទ្រ របស់កម្ពុជា ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលគ្របដណ្តប់ ដោយវិស័យឧស្សាហកម្មទំនើប, កម្មន្តសាល, សេវាកម្ម, ទេសចរណ៍ និងភស្តុភារកម្ម ។ ខាងលេីនេះ ជាការលេីកឡេីងរបស់សម្តេចធិបតី ក្នុងឱកាសអនុញ្ញាតឱ្យលោក Lucius Daniels នាយកប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន The Report Company ចូលសម្តែងការគួរសមននារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោក Lucius Daniels បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានបន្តថែរក្សានូវសន្តិភាព និងស្ថិរភាពយ៉ាងរឹងមាំ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ទាក់ទាញវិនិយោគ និងទេសចរ មកទស្សនាកម្ពុជា។ ទន្ទឹមនឹងនេះ លោក Lucius Daniels បានគោរពជម្រាបជូនសម្តេចធិបតី អំពីគម្រោងផលិតរបាយការណ៍ផ្សព្វផ្សាយ ដែលផ្តោតជាសំខាន់ លើទស្សនទាន និងសមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលកម្ពុជា … Continue reading សម្តេចធិបតី ចង់ប្រែក្លាយបណ្តាខេត្ត ជាប់ឆ្នេរសមុទ្រកម្ពុជា ជាតំបន់សេដ្ឋកិច្ចពហុបំណង ដែលគ្របដណ្តប់ ដោយវិស័យឧស្សាហកម្មទំនើប