កោះហៅប៉ូលិសចរាចរណ៍ និងមន្ត្រីកិច្ចសន្យា៤នាក់ មកសួរនាំ ក្រោយឃាត់ម៉ូតូស្កុបពី
ភ្នំពេញ ៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍ និង មន្រ្តីជាប់កិច្ចសន្យា ចំនួន៤រូប នៅគោលដៅស្តុបផ្សារដេប៉ូ មកសួរនាំ ក្រោយមានការបង្ហោះករណី ឃាត់ម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស មិនចាំផ្លាកលេខ។ ការហៅសួរនាំនេះ បន្ទាប់ពីមានការផ្សព្វផ្សាយបង្ហោះវីដេអូ តាមបណ្តាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យាមួយក្រុម នៅគោលដៅស្តុបផ្សារដេប៉ូ បានចេញឃាត់ម៉ូតូ១គ្រឿង បើកបរដោយស្ត្រីម្នាក់ បានល្មើសផ្លាកសញ្ញាចរាចរណ៍បត់ត្រឡប់ក្រោយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ។ បើតាមការផ្សព្វផ្សាយរបស់ស្នងការភ្នំពេញ តាមរយៈការបំភ្លឺមន្ត្រីទាំង៤នាក់ ពិតជាបានចេញឃាត់ម៉ូតូប្រាកដមែន ដោយអ្នកបើករបរម៉ូតូខាងលើ បានល្មើសផ្លាកសញ្ញាបត់ត្រឡប់ក្រោយ ។ ករណីនេះមន្ត្រីចរាចរណ៍មិនផាកពិន័យស្ត្រីដែលបើកបរម៉ូតូនោះទេ ដោយមន្ត្រីបានធ្វើការអប់រំណែនាំ ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក។ ចំពោះមន្ត្រីនគរបាលចរាចរណ៍ និង មន្ត្រីជាប់កិច្ចសន្យា ទាំង៤នាក់ខាងលើ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងធ្វើរបាយការណ៍រាយការណ៍ ជូនឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យ និងសម្រេច។ … Continue reading កោះហៅប៉ូលិសចរាចរណ៍ និងមន្ត្រីកិច្ចសន្យា៤នាក់ មកសួរនាំ ក្រោយឃាត់ម៉ូតូស្កុបពី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed