ភ្នំពេញ៖ តាមបទបញ្ជាផ្ទាល់ របស់លោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាល ឲ្យជនរងគ្រោះម្នាក់ស្លាប់ និង រងរបួសធ្ងន់ស្រាល០៥នាក់នោះ អ្នកបើករថយន្តដែលជាមន្ត្រី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញ ចរាចរណ៍កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ នេះបេីយោងតាមបណ្ដាញសង្គម របស់ក្រុមការងារព័ត៌មាន និងនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង១៣និង៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តLEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយ មហាវិថីព្រះនរោត្តម … Continue reading មន្ត្រីនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួស៥នាក់ កំពុងត្រូវបានកសាង សំណុំរឿងបញ្ជូនទៅតុលាការ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed