សម្តេចធិបតី សុំឱ្យ​ប្រជាពលរដ្ឋ កុំលាភពណ៌មន្ត្រី នគរបាលជាតិ ពេលទៅហ្វឹកហ្វឺននៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា មានការគិតក្នុងន័យអវិជ្ជមាន ទៅលើកងកម្លាំងនគរបាលជាតិ នៅពេលចេញទៅហ្វឹកហ្វឺននៅប្រទេសជិតខាង ខណៈដែលកងកម្លាំងនគរបាលជាតិ គឺការពារផលប្រយោជន៍ជាតិ ទោះរៀនដល់ប្រទេសណាក៏ដោយ នៅតែជាកងកម្លាំងនគរបាលជាតិខ្មែរ ការពារផលប្រយោជន៍ និងអធិបតេយ្យភាពជាតិខ្មែរ ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យកងកម្លាំងនគរបាលជាតិ ត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺន ឱ្យបានម៉ត់ចត់ ហើយការហ្វឹកហ្វឺន ទៀតសោត ត្រូវចេញពីសាលា ខណៈដែលសាលាត្រូវធានាស្តង់ដារ ជាពិសេសមន្ត្រី នរគបាលយុត្តិធម៌តែម្តង ។ ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះបណ្តាប្រទេសជាមិត្ត ក្នុងការផ្តល់នូវកិច្ចសហការ គាំទ្រទៅលើការបណ្តុះបណ្តា ដល់កងកម្លាំងនគរបាលជាតិកម្ពុជា ខណៈដែលកម្ពុជា ក៏ផ្តល់សហការ ក្នុងការបណ្តុះបណ្តាល ជាមួយប្រទេសជិតខាងវិញផងដែរ … Continue reading សម្តេចធិបតី សុំឱ្យ​ប្រជាពលរដ្ឋ កុំលាភពណ៌មន្ត្រី នគរបាលជាតិ ពេលទៅហ្វឹកហ្វឺននៅក្រៅប្រទេស ជាពិសេសប្រទេសជិតខាង